(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលបានចុះទៅសិក្សាស្វែងយល់ នៅតាមតំបន់ព្រំដែន នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានអះអាងថា ព្រំដែនកម្ពុជា មិនចេះដើរ ឬរំកិលចូលដីខ្មែរ ដូចការចោទប្រកាន់របស់ក្រុមជនអគតិមួយចំនួននោះទេ ហើយបង្គោលព្រំដែនត្រូវបានបោះច្បាស់លាស់ និងគ្មានអ្វីជាមន្ទិលសង្ស័យទេ។

លោកបានឱ្យដឹងថា «ខ្ញុំអត់ព្រួយបារម្ភរឿងបាត់ទឹកដីនោះទេ ពីព្រោះមានច្បាប់ជាតិ និងច្បាប់អន្តរជាតិ បានកំណត់យ៉ាងច្បាស់ ដើម្បីបែងចែកខណ្ឌសីមា ព្រមដែនរវាងប្រទេស និងប្រទេស ហើយខណ្ឌសីមានេះ មិនមែនទើបនឹងបែងចែកថ្មីៗនោះទេ ពោលគឺបែងចែកតាំងពីសម័យអាណានិគម និយមបារាំង ដែលយើងស្ថិតនៅក្រោមអាណាព្យាបាលរបស់បារាំង ដូច្នេះ ខ្ញុំគ្មានការភ័យព្រួយនោះទេ»

លោកជឿថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ នៅតាមក្រវាត់ព្រំដែន ព្រមទាំងបានបន្តបោះបង្គោលព្រំដែនជាបន្តបន្ទាប់ ដូច្នេះអ្នកជំនាន់ក្រោយនឹងមិនមានជម្លោះ ដោយសារព្រំដែនតទៅទៀត។

ពីអតីតកាលយើងគ្រាន់តែបោះបង្គោលបន្តិចបន្តួច ឬមួយលឺតៗគ្នា ថាចំណុចនេះរបស់យើង ចំណុចនោះរបស់ ប៉ុន្តែ អត់មានការបោះបង្គោលខណ្ឌសីមាច្បាស់លាស់ តែមកដល់សម័យសម្តេចតេជោ ហ៊ុន សែន អតីតនយករដ្ឋមន្ត្រី និងបន្តវេនដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺបានបោះបង្គោលព្រំដែនជាក់លាក់ ដូច្នេះអ្នកជំនាន់ក្រោយនឹងពិតគ្មានទំនាស់រឿងព្រំដែននោះទេ៕

សូមស្តាប់ការលើកឡើងដូចខាងក្រោម៖