(ភ្នំពេញ)៖ សូមអញ្ជើញទស្សនាវីដេអូសកម្មភាពនៃ «ដំណើរទស្សនកិច្ចទិសឦសាន ស្វែងយល់ពីបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា» លើកទី២ នៅខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី ដោយពលរដ្ឋបានស្គាល់ច្បាស់ ពីបូរណភាពទឹកដី និងខឿនការពារជាតិកម្ពុជា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។
ដំណើរទស្សនកិច្ចទិសឦសាន ដោយឥតគិតថ្លៃលើកទី២ ដោយមានការចូលរួមពីសាធារណជនប្រមាណ ២០០នាក់ ដែលជាប្រជាពលរដ្ឋ និស្សិត ព្រះសង្ឃ និងបញ្ញវន្តនានា។
សូមបញ្ជាក់ថា កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាន ដោយឥតគិតថ្លៃនេះ មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ។ រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ៕
សូមអញ្ជើញទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖