(កំពង់ស្ពឺ)៖ ព្រះរតនសោភ័ណ ម៉ន បឿន ជាព្រះចៅអធិការវត្តចំបក់ ជាព្រះវិន័យធរគណខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៦ កញ្ញា ២០២៤ បាននិមន្តចុះទៅអប់រំចរិយាធម៌ សីលធម៌ រយៈពេលខ្លី ដល់សិស្សានុសិស្ស ១,១០០នាក់ នៅវិទ្យាល័យឌីប៉ុក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ពិធីនេះដោយមានសម្របសម្រួលដោយលោក យិន លន់ ប្រធានការិយាល័យអប់រំស្រុក និងមានការសហការចូលរួមពីលោកនាយក លោកគ្រូ អ្នកគ្រូ ផងដែរ។
សង្គមខ្មែរបច្ចុប្បន្នត្រូវបានគេកត់សម្គាល់ឃើញថា មានការធ្លាក់ចុះផ្នែកសីលធម៌សង្គម។ ក្នុងនោះ សិស្សានុសិស្សនៅតាមសាលាមួយចំនួន ក៏បានធ្វើសកម្មភាពឆ្គាំឆ្គងបាត់បង់ចរិយាធម៌។ ជាលទ្ធផល គឺសិស្សានុសិស្ស មានការយល់ដឹងច្រើនជាងមុនអំពីសារៈសំខាន់នៃការធ្វើសមាធិ អប់រំចិត្ត និងតាំងចិត្តខិតខំសិក្សារៀនសូត្រ។
មានសង្ឃដីកានៅក្នុងឱកាសនោះដែរ ព្ព្រះរតនសោភ័ណ ម៉ន បឿន សូមកោតសរសើរចំពោះការគិតគូរបស់លោកនាយក លោកគ្រូ អ្នកគ្រូ ដែលបានសម្របសម្រួល និងបង្កើតឱ្យបានកម្មវិធីនេះ។
ព្រះរតនសោភ័ណ ម៉ន បឿន មានសង្ឃដីកាថា តួនាទីសិស្សល្អ គឺក្រោកឈរទទួលលោកវេលាលោកមកដល់, ចូលទៅបម្រើលោក, យកចិត្តទុកដាក់ស្តាប់ពាក្យទូន្មានប្រៀនប្រដៅ, ទំនុកបម្រុងលោកដោយគ្រប់មធ្យោបាយ និងយកចិត្តទុកដាក់រៀនចំណេះវិជ្ជាដោយគោររព។ ដោយឡែកព្រមវិហារធម៌ ៤យ៉ាង គឺទី១៖ មេត្តា ការរាប់អានជិតស្និទ្ធស្នាលនឹងគ្នា, ទី២៖ ករុណា ការអាណិតអាសូរគ្នាទៅវិញទៅមក, ទី៣៖ មុទិតា ការរីករាយជានិច្ចចំពោះសេចក្តីសុខនៃអ្នកដទៃ និងទី៤៖ ឧបេក្ខា ការតាំងចិត្តជាកណ្តាលៗស្មើគ្នា។
ជាលទ្ធផល គឺសិស្សានុសិស្ស មានការយល់ដឹងច្រើនជាងមុនអំពីសារៈសំខាន់នៃការធ្វើសមាធិ អប់រំចិត្ត និងតាំងចិត្តខិតខំសិក្សារៀនសូត្រ។
សូមរំលឹកថា នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា កាលពីយប់ថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោងនៅក្រុងញូវយ៉ក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពីការពង្រឹងចរិយាធម៌ដល់សិស្សានុសិស្សពីថ្នាក់មត្តេយ្យដល់ ថ្នាក់ទី១២ ក្នុងប្រព័ន្ធអប់រំខ្មែរនៅនីតិកាលថ្មីនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ការអប់រំត្រូវ ពឹង ផ្អែកលើអាណាព្យាបាល សាលារៀន និងបរិស្ថានសង្គម។ ប៉ុន្តែអាណាព្យាបាលនាពេល បច្ចុប្បន្ន មមា ញឹកខ្លាំងនឹងការងារចិញ្ចឹមជីវិត ជាហេតុធ្វើឱ្យគាត់មិនបានចូលរួមអប់រំកូន។ ការអប់រំ មិន ត្រឹម តែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ គឺផ្តល់ទាំងគុណធម៌ សីលធម៌ និងឥរិយាបថល្អដល់ពួកគេផងដែរ៕