(ភ្នំពេញ)៖ នៅក្នុងនាមអ្នកជំនាញភូមិសាស្រ្តនយោបាយ លោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាបានលើកឡើងថា យុទ្ធសាស្រ្តហ៊ុមព័ទ្ធ របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានបំបាក់ប្រទេសរុស្ស៊ីដែលជាគូប្រជែងតួនាទីអ្នកដឹកនាំពិភពលោករបស់ខ្លួន ហើយមកទល់បច្ចុប្បន្ននេះ អាមេរិកបានអនុវត្តន៍យុទ្ធសាស្រ្តនេះជាមួយប្រទេសចិនវិញម្ដង ដើម្បីទប់ទល់ការកើនឡើងឥទ្ធិពលរបស់ចិន។ ការបញ្ជាក់របស់លោកបណ្ឌិតបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។
លោកបណ្ឌិត បានបញ្ជាក់ទៀតថា បើទោះជាមានការផ្លាស់ប្ដូរប្រធាធិបតី ពីគណបក្សមួយទៅគណបក្សមួយទៀតយ៉ាងណាក្ដី ក៏យុទ្ធសាស្រ្តហ៊ុមព័ទ្ធរបស់អាមេរិកមួយនេះ នៅតែបន្ត ហើយនៅក្នុងកាលៈទេសៈពេលនេះ ត្រូវបានលោកបណ្ឌិតមើលឃើញថា លោក ដូណាល់ត្រាំ អាចធ្វើបានល្អជាងលោកស្រី កាម៉េឡា ហារីស មកពីគណបក្សប្រជាធិបតេយ្យទៅទៀត។
តើកត្តាអ្វីដែលអាចឱ្យលោកបណ្ឌិត មានភាពជឿជាក់បែបនេះ ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជណទស្សនកិច្ចពិភាក្សាបន្តដូចតទៅ៖