(កណ្តាល)៖ ព្រះភិក្ខុលិខិតកោ ញ៉ឺង ឡេង ព្រះចៅអធិកាវត្តខេមររាជការាម ហៅវត្ត (ប៉ាកណាម) ស្ថិតនៅក្នុងភូមិប៉ាកណាម សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល មានសង្ឃដីកាបញ្ជាក់ថា វត្តប៉ាកណាម គឺស្ថិតក្នុងទឹកដីកម្ពុជា មិនបានបាត់បង់ដូចការចុះផ្សាយព័ត៌មានមិនពិតពីក្រុមជ្រុលនិយមមួយក្តាប់តូច។
ព្រះចៅអធិកាវត្តប៉ាកណាម មានសង្ឃដីការយ៉ាងដូច្នេះថា៖ «ការព្រួយបារម្ភ គឺជារឿងមួយល្អហើយ សម្រាប់ប្រជាពុទ្ធបរិស័ទ ចំពោះការព្រួយបារម្ភអំពីទឹកដី នៅខាងព្រំដែន ដោយឡែកបើយើងគ្រាន់តែព្រួយមិនបានអញ្ជើញមកឃើញជាក់ស្តែងពិតប្រាកដ គឺយើងមិនអាចសន្និដ្ឋានបានទេ បច្ចុប្បន្ននេះ វត្តប៉ាកណាម គឺនៅតែជាវត្តប៉ាកណាម អត់មានបាត់បង់ទៅណាទេ បើកាលណាបាត់បង់ គេមិនឱ្យអាត្មាគង់នៅឈរជើងជាព្រះសង្ឃកម្ពុជា ក្នុងទឹកដីវត្តប៉ាកណាមនេះទេ»៕
សូមស្តាប់សង្ឃដីការរបស់ព្រះអធិការវត្តប៉ាកណាម ដូចខាងក្រោម៖