(ភ្នំពេញ)៖ លោកបណ្ឌិត កា ម៉ាធុល អ្នកជំនាញភូមិសាស្រ្តនយោបាយ និងជាអនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា សម្រាប់ប្រទេសតូចៗគឺចង់បានសុខសន្តិភាព ប៉ុន្តែសម្រាប់ប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិក កាលណាមានសង្រ្គាមនោះអាមេរិក គឺជាមហាអំណាច។ ការលើកឡើងរបស់លោកបណ្ឌិត កា ម៉ាធុល បែបនេះបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។

បើតាមការបញ្ជាក់របស់អ្នកជំនាញភូមិសាស្រ្តនយោបាយរូបនេះ ដោយសារតែអាមេរិកជាប្រទេសផលិតអាវុធ ដើម្បីគ្រប់គ្រងពិភពលោក មិនមែនយកលទ្ធិប្រជាធិបតេយ្យមកគ្រប់គ្រងពិភពលោកនោះទេ។ លទ្ធិប្រជាធិបតេយ្យគ្រាន់តែជាលេសរបស់អាមេរិក យកមកប្រើក្នុងការផ្ដួលរំលំរដ្ឋណាមួយតែប៉ុណ្ណោះ។ ជាងនេះទៅទៀត អាមេរិកនៅជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនប្រៀបដូចជាទេវតា ប៉ុន្តែនៅកន្លែងផ្សេងអាមេរិក ប្រែជាបិសាចទៅវិញ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖