(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានសភាពការណ៍នយោបាយជាតិ និងអន្តរជាតិ បានលើកឡើងថា គណបក្សទាំង២ ពោលគឺបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណៈរដ្ឋ នឹងនៅតែការពាអ៊ីស្រាអែល ទោះនៅក្នុងតម្លៃ ឬ រូបភាពណាក៏ដោយ។ ការបញ្ជាក់របស់លោក ម៉ារ យ៉ារិទ្ធិ បែបនេះបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។
ការបញ្ជាក់របស់លោក ម៉ារ យ៉ារិទ្ធិ បានធ្វើឡើងនៅពេលមានសំណួរសាកសួរថាតើ ហេតុអ្វីបានជាគណបក្សទាំង២ បានជ្រើសរើសការវាយប្រហារគ្នា លើការដោះស្រាយបញ្ហាសង្រ្គាមនៅអ៊ុយក្រែន និងនៅមជ្ឈឹមបូព៌ា ដោយមិនជ្រើសរើសជួយទាំង២តែម្ដង?
បើតាមការបញ្ជាក់របស់លោក ម៉ារ យ៉ារិទ្ធិ ការដោះស្រាយបញ្ហាសង្រ្គាមនៅអ៊ុយក្រែន នឹងមានការប្រែប្រួលជាពិសេសនៅពេលគណបក្សសាធារណៈរដ្ឋឈ្នះឆ្នោតសង្រ្គាម នៅអ៊ុយក្រែនអាចត្រូវបានបញ្ចប់យ៉ាងរហ័ស ប៉ុន្តែបើគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោត នោះស្ថានការណ៍ នៅអ៊ុយក្រែន នឹងបន្តនៅដដែលមិនមានការប្រែប្រួលច្រើននោះឡើយ។
ដូច្នេះដើម្បីជ្រាបអំពីហេតុផលកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាដូចតទៅ៖