(សៀមរាប)៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងកម្មវិធី Gumball 3000 Rally In Cambodia ក្នុងភូមិសាស្ត្រខេត្តសៀមរាប នារាត្រីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា កម្មវិធី Gumball 3000 Rally In Cambodia បានបង្ហាញខ្លួនលើកដំបូងនៅអាស៊ីអាគ្នេយ៍ និងមានរថយន្តប្រណិតទំនើប ដែលមានសមត្ថភាពខ្ពស់ប្រមាណ១៣០គ្រឿង និងតារាល្បីៗលើពិភពលោកកំពុងបើកបរ ឆ្លងកាត់ប្រទេសជាច្រើន មកប្រមូលផ្តុំនៅលើទឹកដីសុវណ្ណភូមិនៃកម្ពុជាអច្ឆរិយៈក្នុងយុគសម័យសន្តិភាព ដែលកសាងបានមកដោយលំបាក ក្រោមការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន និងបន្តថែរក្សាកសាង អភិវឌ្ឍន៍ កាន់តែរីកចម្រើន ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងព្រឹត្តិការណ៍ដ៏មិននឹកស្មានដល់នេះ ក៏មានរថយន្តប្រណិតក្នុងស្រុករបស់កម្ពុជារហូតដល់២៨០គ្រឿង បានទទួលស្វាគមន៍ និងចូលរួមផងដែរ។

ប្រទេសកម្ពុជា គឺជាចំណតដ៏សំខាន់មួយ ដោយបង្ហាញព្រឹត្តិការណ៍សាធារណៈជាបន្តបន្ទាប់នៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ឈានដល់ការបញ្ចប់ក្នុងកំណត់ត្រាពិភពលោក Guinness សម្រាប់ការប្រមូលផ្តុំរថយន្តទំនើបដ៏ធំបំផុតនៅប្រាសាទអង្គរវត្ត ដែលជាព្រឹត្តិការណ៍មិនធ្លាប់មានពីមុនមក ក្នុងការបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជានៅលើឆាកអន្តរជាតិ និងផ្តល់នូវការជំរុញដ៏សំខាន់ដល់វិស័យទេសចរណ៍។

.អរគុណ សន្តិភាព!
.អរគុណ នយោបាយ ឈ្នះ ឈ្នះ!
.ដឹងគុណ ស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវ សន្តិភាព និងការឯកភាពជាតិ ពេញលេញ...!