(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ម ន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បើកយុទ្ធនាការចាក់វ៉ាក់ សាំងគោក្របី ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិក្នុងត្រ ពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស។ ក្នុងយុទ្ធនាការខាងលើនេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្តជាច្រើនរូប និងអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងផងដែរ។

ក្នុងឱកាសនោះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងយុទ្ធនាការចាក់វ៉ាក់សាំងសត្វគោក្របីខាងលើនេះ បានណែនាំ និងជំរុញដល់បងប្អូនប្រជាពលរដ្ឋត្រូវនាំយកសត្វគោក្របី មកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងឲ្យបានទាន់ពេលវេលា។

លោកអភិបាលបានបញ្ជាក់ទៀតថា ពីព្រោះសត្វគោក្របី គឺជាកម្លាំងអូសទាញមួយយ៉ាងសំខាន់ណាស់ សម្រាប់ប្រជាកសិកររបស់យើងនៅក្នុងមូលដ្ឋាន បើទោះជាក្នុងសម័យតេជោយើងនេះ ប្រជាពលរដ្ឋយើងភាគច្រើនងាក មកប្រើប្រាស់កម្លាំងម៉ាស៊ីនសម្រាប់អូសទាញជំនួសសត្វគោក្របីក្នុងការភ្ជួរស្រែចម្ការក៏ពិតមែន ប៉ុន្តែប្រជាកសិករក៏នៅតែត្រូវការសត្វគោ ក្របីដើម្បីចិញ្ចឹមយកលាមកធ្វើជាជីដាក់ស្រែ និងលក់ដូរទៅឱ្យឈ្មួញដើម្បីយកប្រាក់ មកផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរ។

ហេតុនេះសត្វពាហណៈ គឺជាតម្រូវការយ៉ាងសំខាន់សម្រាប់ជីវភាពរបស់ប្រជាកសិករយើងនៅក្នុងមូលដ្ឋានតាមទីជនបទ។ លោកអភិបាលខេត្ត ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋជ្រើសរើសចិញ្ចឹមសត្វគោក្របីដែលមាន ពូជល្អៗ យកមកចិញ្ចឹមវិញជាក់ ស្ដែងពូជសត្វគោល្អៗ គឺមាននៅឯកសិដ្ឋានចិញ្ចឹម សត្វរបស់លោកឧកញ៉ា ម៉ុង រិទ្ធី ដែលបាននាំពូជគោ មកពីថៃចំនួន៥ពាន់ក្បាលសម្រាប់ជូនដល់ប្រជាកសិករនៅទូទាំងប្រទេសយក ទៅចិញ្ចឹមធ្វើពូជ។ហេតុ នេះសូមបងប្អូនទំនាក់ទំនងនាំយកពូជគោទាំងនោះមកចិញ្ចឹម ពេលវាធំធាត់ក្រុមហ៊ុនធានាទិញយកវិញទាំងអស់ ដែលទាំងនេះគឺអាចជួយកែប្រែជីវភាពរស់ នៅរបស់បងប្អូនបានល្អប្រសើរ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានថ្លែងថា បងប្អូនដែលយកសត្វគោក្របីមកចាក់វ៉ាក់សាំងបានទាន់ពេលវេលានាឱកាសនេះ គឺបងប្អូនមិនបាច់ចំ ណាយលុយកាក់នោះទេ ហើយការចាក់វ៉ាក់សាំងកា រពារគឺប្រសើរជាងការព្យាបាល ប្រសិនបើបងប្អូនមិនយកសត្វគោក្របីមកចាក់វ៉ាក់សាំងឱ្យបានទាន់ពេលវេលានោះទេ នៅថ្ងៃក្រោយវាអាចនឹងកើតជំងឺផ្សេងៗដែលនាំឱ្យមានការលំបាកដល់បងប្អូន ក្នុងការទៅរកសេវាព្យាបាលផ្នែកឯកជន ដែលនិងត្រូវចំណាយអ ស់ថវិកាជាពុំខានឡើយ។ហេតុនេះសូមបងប្អូនយក ចិត្តទុកដាក់ក្នុងការថែទាំសុខភាពសត្វគោក្របីឱ្យបានដិតដល់ទើបសត្វគោក្របីរបស់យើងមានសុខ ភាពល្អ។ លោកបានបញ្ជាក់ជូនប្រជាកសិករផងដែរថា បើបងប្អូនប្រជាពលរដ្ឋអាចធ្វើទៅបានលោកសុំឱ្យបងប្អូនប្រជាកសិករយើង ផ្លាស់ប្ដូរពីការចិញ្ចឹមគោដែលមានពូជតូចៗមកចិញ្ចឹមគោដែលមានពូជធំៗ វិញវាអាចជួយកែប្រែអាជីវភាពគ្រួសាររបស់បងប្អូនបានមួយកំរិតបន្ថែមទៀត។

យោងតាមរបាយការណ៍របស់លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុជាព្យាបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ខេត្តកំពង់ឆ្នាំងមានស ត្វជាង៤លានក្បាល ក្នុងនោះគោក្របីជាង២លាន៥ ០ម៉ឺនក្បាល បក្សីជាង២លានក្បាល និងសត្វពពែជា ង២ពាន់ក្បាល។ដោយឡែកថ្ងៃនេះសម្រាប់ការចាក់វ៉ាក់សាំងសត្វគោក្របីជូនបងប្អូនប្រជាពលរដ្ឋនៅឃុំខ្លុងពពក ស្រុកទឹកផុស មានចំនួន៥០០ក្បាល។ ថ្ងៃនេះដែរ បើការចាក់វ៉ាក់សាំងមិនអស់គឺទុកវ៉ាក់សាំងជូនមន្ត្រីពេទ្យសត្វភូមិបន្តចាក់សត្វគោក្របីជូនបង ប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ រហូតដល់អស់ស ត្វគោក្របីរបស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំខ្លុងពពកនេះផងដែរ៕