(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច បានប្រកាសប្រើប្រាស់ត្រាមូលថ្មីរបស់ខ្លួន ពីព្រោះត្រាមូលចាស់មានភាពសឹករិករឹល មិនមានលក្ខណៈច្បាស់គ្រប់គ្រាន់។
តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមគោរពជូនដំណឹងដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត ក្រុមហ៊ុនឯកជន និងសាធារណជន មេត្តាជ្រាបថា អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា បានធ្វើការផ្លាស់ប្តូរត្រាមូលចាស់ដែលមានសភាពសឹករិចរឹល មិនមានលក្ខណៈច្បាស់គ្រប់គ្រាន់ មកប្រើប្រាស់ត្រាមូលថ្មី»។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានប្រកាសគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត ក្រុមហ៊ុនឯកជន និងសាធារណជន ទទួលស្គាល់ត្រាមូលថ្មី ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៖