(ភ្នំពេញ)៖ ក្រុមយុវជន ដែលបានចុះទស្សនកិច្ចលេងកម្សាន្តនៅតាមព្រំដែន បានបង្ហាញក្តីរំភើប ដែលបានឃើញដោយផ្ទាល់ភ្នែកពីស្ថានព្រំដែន និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចការពារបូរណភាពទឹកដី ជាក់ស្តែងតាមរយៈការបោះបង្គោលព្រំដែនច្បាស់លាស់ មិនដូចការផ្សព្វផ្សាយចោទប្រកាន់ថារដ្ឋាភិបលកាន់ដីឱ្យប្រទេសជិតខាង។

សូមបញ្ជាក់ថា កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាន ដោយឥតគិតថ្លៃនេះ មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ។ រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែននោះទេ៕

សូមស្តាប់ការលើកឡើងរបស់យុវជនដូចខាងក្រោម៖