(កំពង់ចាម)៖ លោកសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះពិនិត្យរៀបចំទីតាំង ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ពាមជីកង ក្នុងស្រុកកងមាស ដើម្បីសម្ពោធសមិទ្ធផលនានានៅចុងខែកញ្ញា ក្រោមអធិបតីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក តូច វុទ្ធី នាយកសាលាវិទ្យាល័យ ហ៊ុន សែន ពាមជីកង បានឲ្យដឹងថា សមិទ្ធផលដែលនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នៅចុងខែកញ្ញានេះ មានដូចជា៖ អគារធនធាន១ ខ្នង មា១៥បន្ទប់ បន្ទប់ទឹក៤ និងអគារសិក្សា ១ខ្នង មាន១៥បន្ទប់ និងបន្ទប់ទឺកធំ ២កន្លែង ស្មើនឹង ១០បន្ទប់តូច។ ដោយឡែកអគារផ្ទះគ្រូ ១ខ្នង មាន៤បន្ទប់ និងបន្ទប់ទឹក៤ ផងដែរ។

លោកនាយកវិទ្យាល័យ បានបញ្ជាក់ថា សមិទ្ធផលទាំងនេះបានចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ២០១៩ និងសាងសង់រួចរាល់ជាស្ថាពរក្នុងឆ្នាំ២០២២៕