(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការ​រងនគរបាលជាតិ មេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចុះមកដោះស្រាយបញ្ហាប្រឈម និងការលំបាកនានារបស់ប្រជាពលរដ្ឋតំណាងមាតាបិតាសិស្ស និងលោកគ្រូអ្នកគ្រូ នៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។​

ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនទៅកាន់ប្រជាពលរដ្ឋផងដែរ និងបានដោះស្រាយបញ្ហាការលំបាកនានារបស់មាតាបិតាសិស្ស និងលោកគ្រូអ្នកគ្រូ។

លោកគ្រូអ្នកគ្រូ និងមាតាបិតាសិស្ស សូមគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ចំពោះទឹកចិត្តមហាសប្បុរសយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប​។៕