(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យបង្គាប់តែងតាំងលោក ប្រាក់ សំអឿន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
ការចេញព្រះរាជក្រឹត្យនេះ ធ្វើឡើងតាមការសំណើរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ថា មុនទទួលការតែងតាំងនេះ លោក ប្រាក់ សំអឿន ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕