(តាកែវ)៖ លោកឱសថការី ផាន់ វ៉ាន់ អនុប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងជាប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ជំនួសលោកវេជ្ជបណ្ឌិត នុត ស៊ីណាត ដែលបានចូលនិវត្តន៍។
បើយោងតាមអនុក្រឹត្យដែលចុះទៅលេខាដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយបានសម្រេចតែងតាំងលោកឱសថការី ផាន់ វ៉ាន់ ជាប្រធានមន្ទីរស្ថាភិបាលខេត្តតាកែវ៕