(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Minoru Kato នាយកប្រតិបត្តិ និងជាអនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ ក្រុមហ៊ុន HONDA MOTOR CO., LTD. ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនេះ លោក ជា ហ៊ុយ អគ្គនាយករង និងជាតំណាងក្រុមហ៊ុន N.C.X Co.,LTD បានប្រគល់ម៉ូតូចំនួន ៥០គ្រឿងជូនសម្តេចធិបតីផងដែរ៕