(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ សូមផ្ញើសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន នូវការដឹកនាំយ៉ាងសកម្មប្រកបដោយផ្លែផ្កាជាទីមោទនៈ ជាមួយនឹងការយកចិត្តទុកដាក់អំពីសុខទុក្ខ និងការលើកទឹកចិត្តដល់មន្រ្តីគ្រប់ៗរូប ក្នុងរយៈពេល១ឆ្នាំកន្លងមក។
ក្នុងឱកាសនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការសូមគោរពជូនពរឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមនាយក និងក្រុមការងារខុទ្ទកាល័យ បានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជោគជ័យនូវគ្រប់ភារកិច្ចការងារ ដើម្បីបន្តដឹកនាំ កសាង និងចូលរួមអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងជានិច្ចនិរន្តរ៍។
សូមឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជួបប្រទះនូវសិរីមហាបវរសួស្តី និងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត៕