(ភ្នំពេញ)៖ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូធ្យស្តាំវត្តបទុមវតីរាជវរារាម នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បានចាត់ព្រះសង្ឃយក បបរ (យាគូ) ចែកជូនដល់ បុគ្គល ប្រជាពលរដ្ឋ បងប្អូនប្រុសស្រី ដែលយកកូន (កុមារ) មកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាទី២ ក្នុងវេនបិណ្ឌទី៤ ដែលជាសទ្ធាដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងមាតាបិតា បុត្រាបុត្រី។
សូមជូនពរកូនៗដែលកំពុងសម្រាកព្យាបាល សូមឆាប់បានជាសះស្បេីយពីរោគាទាំងពួង និងសមប្រកបដោយពុទ្ធពរទាំងឡាយ ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕