(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច លោក សុខ សូកេន នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសេចក្ដីសម្រេចតែងតាំងលោក សេង ម៉េងហុង ជានាយកខុទ្ទកាល័យ ព្រមទាំងនាយករង២រូបទៀត គឺលោក ចាន់ សុជា និងលោក ជុំ តារា។
ក្រៅពីនេះ មានការតែងតាំងលោក ឈឹម ស៊ាងលី ជាទីប្រឹក្សាបច្ចេកទេស, លោក អ៊ុក ស៉ីដេត ជាអនុពន្ធសភា, លោក រៀល ប្រសិទ្ធ អនុពន្ធសារព័ត៌មាន, លោក សង់ វិសិដ្ឋ ជាជំនួយការ និងលោក យ៉ុង និល ជាលេខាធិការ៕