(ភ្នំពេញ)៖ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានសិទ្ធិអំណាចពិសេសចំនួន៣ គឺ ដឹកនាំ, គ្រប់គ្រង និងបញ្ជា ដើម្បីបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយផ្សេងៗ បន្ទាប់មកទើបរាយការណ៍តាមក្រោយក៏បាន។ ការបង្ហាញអំពីសិទ្ធិពិសេសរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។
បើតាមការបញ្ជាក់ពីអ្នកនាំពាក្យខាងលើ បានបញ្ជាក់បន្ថែមទៀតថា គ្រោះមហន្តរាយមិនមែនអាចបង្កឡើងពីធម្មជាតិតែមួយមុខនោះទេ សូម្បីតែមនុស្សក៏អាចបង្កើតឱ្យមានគ្រោះមហន្តរាយដែរ ដូច្នេះសម្រាប់ជនទាំងឡាយណា ដែលប្រព្រឹត្តិទង្វើដែលអាចនាំឱ្យកើតមាននូវគ្រោះមហន្តរាយ ជននោះក៏ប្រឈមមុខចំពោះមុខច្បាប់ផងដែរ។
សម្រាប់កិច្ចការងារ ដែលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវធ្វើរួមមាន កាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយ, ការឆ្លើយតប និងសង្រ្គោះបន្ទាន់, និងជំហានបន្ទាប់គឺស្ដារឡើងវិញ។ ហើយដើម្បីបំពេញការងារទាំងនេះប្រកបដោយប្រសិទ្ធភាព ទើបគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានសិទ្ធិអំណាចពិសេសចំនួន៣ គឺ ដឹកនាំ, គ្រប់គ្រង និងបញ្ជា បន្ទាប់មកទើបរាយការណ៍តាមក្រោយក៏បាន។
ដូច្នេះដើម្បីជា្របកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖