(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី បានឱ្យដឹងថា មានមូលហេតុចំបងចំនួន២ ដែលអាចបង្កឱ្យកើតមាននូវគ្រោះមហន្តរាយ ដោយនៅក្នុងនោះ មានទាំងកត្តាធម្មជាតិ និងកត្តាមនុស្ស។ ការបញ្ជាក់បែបនេះ បានធ្វើឡើង នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅនេះ។
គ្រោះទឹកជំនន់, គ្រោះរាំងស្ងួត, ភ្លើងឆេះព្រៃ, ភ្លើងឆេះលំនៅដ្ឋានកម្រិតធ្ងន់, គ្រោះថ្នាក់ចរាចរណ៍, គ្រោះអាសន្នរោគ និងសង្រ្គាម គឺសុទ្ធតែអាចរាប់ជាគ្រោះមហន្តរាយបាន បើសិនជាករណីទាំងអស់នេះ គឺលើសពីការគ្រប់គ្រងរបស់ថ្នាក់មូលរដ្ឋាន ឈានដោះការគ្រប់គ្រងពីថ្នាក់ជាតិ។ នេះគឺជាការបញ្ជាក់បន្ថែមពី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖