(ភ្នំពេញ)៖ បើតាមការបញ្ជាក់ពីលោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយដល់ប្រជាពលរដ្ឋ នៅចំពោះមុខហានិភ័យ ដែលអាចកើតឡើងដោយសារគ្រោះទឹកជំនន់ នាពេលខាងមុខ។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។
ការដាក់ចេញនូវផែនការ ក្នុងការត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់នេះ បានធ្វើឡើងតបតាមការណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការត្រៀមជួយដល់ប្រជាពលរដ្ឋ ពីគ្រោះទឹកជំនន់ដែលអាចបង្កឡើងដោយសារឥទ្ធិពលខ្យល់ព្យុះ ដែលកើតមានជាបន្តបន្ទាប់ នៅតាមបណ្ដាប្រទេសក្បែខាងកម្ពុជា និងបានបង្កឱ្យមានគ្រោះទឹកជំនន់ ស្លាប់ដល់ប្រជាជន និងខូចខាតទ្រពសម្បត្តិជាច្រើន។
ខាងក្រោមនេះ គឺជាការលើកឡើងទាំងស្រុងរបស់លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៖