(កំពង់ឆ្នាំង)៖ ដើម្បីចូលរួមក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ អង្គភាពច្រកចេញចូលតែមួយរបស់សាលាខេត្តកំពង់ឆ្នាំងបានបណ្តុះ បណ្តាលសេវាករ ប្រតិបត្តករ និងអាជីវករចំនួន៤វិស័យក្នុងខេត្តកំពង់ឆ្នាំង អំពីការផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយ និងការផ្តល់សេវាតាមប្រព័ន្ធអនឡាញក្នុងកា រលើកកម្ពស់នៃការផ្តល់សេវារដ្ឋបាលស្របតាមគោលការ ណ៍ និងនីតិវិធីដែលមានលក្ខណៈសាមញ្ញឆាប់រហ័ស តម្លាភាព គណនេយ្យភាព ភាពជឿទុកចិត្ត និងគ្មានអំពើពុករលួយ។
លោកស្រី ផល នីវៀរ៉ា អនុប្រធានច្រកចេញចូលតែមួយសាលាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កម្មវិធីនេះមានភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការស្នើសុំសេវារដ្ឋបាលពីវិស័យចំនួន៤ ដូចជាវិស័យឧស្សាហកម្ម និងសិប្បកម្ម, កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, វប្បធម៌ និងវិចិត្រសិល្បៈ និងវិស័យទេសចរណ៍ តាមរយៈប្រព័ន្ធអនឡាញដោយមិនចាំបាច់ធ្វើដំណើរមកកាន់អង្គភាពច្រកចេញចូលតែមួយដោយផ្ទាល់នោះទេ។
ក្រៅពីការផ្តល់សេវាលើវិស័យទាំង៤នេះ អង្គភាពនៅមានការផ្តល់សេវារដ្ឋបាលពីវិស័យចំនួន១០ផ្សេងទៀតផងដែរ ធ្វើយ៉ាងណាលើកកម្ពស់នៃការផ្តល់សេវារដ្ឋបាលស្របតាមគោលការណ៍ និងនីតិវិធីដែលមានលក្ខណៈ សាមញ្ញឆាប់រហ័សតម្លាភាព គណនេយ្យភាពភាពជឿទុកចិត្ត និងគ្មានអំពើពុករលួយតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា ការប្រើប្រាស់កម្មវិធីស្នើសុំសេវាតាមប្រព័ន្ធអនឡាញនេះ ហាក់ដូចជាថ្មីសម្រាប់អ្នកមកទទួលសេវា និងអ្នកស្នើសុំសេវាដែលទាមទារឱ្យមានការផ្សព្វផ្សាយ និងបណ្តុះប ណ្តាលពង្រឹងសមត្ថភាពបន្ថែម។
ថ្ងៃនេះផងដែរអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី១ នីតិកាលទី៧ លើកកម្ពស់ អភិបាលកិច្ចល្អក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទីភារកិច្ចក្នុងការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋ បាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
អំពីទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់សេវាសាធារណៈនៅមានកម្រិតនៅឡើយ។ ហេតុនេះដើម្បីសម្រួលដល់ការផ្ដល់សេវាឲ្យកាន់តែមានភាពប្រសើរឡើង និងមានភាពងាយស្រួលជាងមុនរាជរ ដ្ឋាភិបាលកម្ពុជាបាននិងកំពុងចាប់ផ្ដើមអនុវត្តគោលនយោបាយយុទ្ធសាស្ត្របច្ចុកោណដំណាក់កាលទី១ ដោយធ្វើការផ្ដល់សេវាសាធារណៈក្នុងទម្រង់ជារដ្ឋបាលអេឡិចត្រូនិច ដែលកត្តានេះបានជំរុញឲ្យប្រជាពលរដ្ឋកម្ពុជាយើ ងអាចស្នើសុំសេវាដែលខ្លួនត្រូវការតាមរយៈប្រព័ន្ធស្វាយប្រវត្តិកម្ម(អនឡាញ)បានយ៉ាងងាយស្រួលផងដែរ៕