(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមវេទិកាសកលស្តីពី ការដឹកជញ្ជូនប្រកបដោយចីរភាពប្រចាំឆ្នាំ២០២៤ និងកិច្ចប្រជុំពិគ្រោះយោបល់កម្រិតខ្ពស់ថ្នាក់តំបន់លើកទី៣ និងសម្រាប់តំបន់អាស៊ី នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២៤៕