(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២៤ នេះដែរ នៅលើទំព័រផេកហ្វេសបុកជាផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសរសេរដោយរំឭកថា ថ្ងៃនេះជាខួប២៦ឆ្នាំ នៃការប៉ុនប៉ងធ្វើឃាតលើសម្តេចតេជោ នៅទីក្រុងសៀមរាប ( ២៤ កញ្ញា ១៩៩៨-២៤ កញ្ញា ២០២៤) ពីពួកឃាតករលាក់មុខ។ សម្តេចតេជោ ក៏បានសរសេររំឭក ពីហេតុការណ៍នៅក្នុងថ្ងៃនោះ ដែលសម្តេចអាចបានរួចរស់ជីវិតមកដល់សព្វថ្ងៃនេះ ដោយមានអភិនីហារដ៏អស្ចារ្យ បុណ្យបារីខ្ពស់ តាមជួយការពារសម្តេចតេជោពីគ្រាប់កាំភ្លើង របស់ពួកក្រុមឃាតករភារវករលាក់មុខ។
សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ដែលបានរំដោះប្រទេសជាតិឲ្យរួចផុតពីភ្លើងសង្គ្រាម និងឆ្លងកាត់នូវគ្រាប់កាំភ្លើងជាច្រើន ទម្រាំធ្វើឲ្យសង្គមជាតិមួយនេះ ក្លាយជាទឹកដីដ៏មានសុវត្ថិភាព សន្តិភាព និងការអភិវឌ្ឍ។
ជាមួយគ្នានេះដែរ ក៏មានកូនខ្មែរមួយរូប គឺអ្នកនាង ចន្ទ សិរីរដ្ឋ អ្នកនិពន្ធបទ «៧មករាខេមរាពណ្ណារាយ» ម្ចាស់ស្នាដៃ សំណេរអត្ថាធិប្បាយ ពីប្រវត្តិតស៊ូរំដោះជាតិ បង្ហោះជាផ្លូវការនៅលើតិកតុកសម្តេចតេជោ និងស្នាដៃរំដោះជាតិផ្សេងៗទៀតរបស់សម្តេចតេជោ ក៏បានដកស្រង់នូវសំណេរទាំងអស់នោះ មកសរសេរជាអក្ខរាដោយចុងប៊ិចផ្ទាល់ដៃ អមដោយសម្លេងអត្ថាធិប្បាយ យ៉ាងជក់ចិត្ត។
សូមចូលទស្សនា និងអាន នូវសំណេរដែលសរសេរផ្ទាល់ដៃ ដោយអ្នកនាង ចន្ទ សិរីរដ្ឋ ដូចខាងក្រោមនេ៖