(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងរដ្ឋលេខាធិការ នៃក្រសួងការពារជាតិ ចំនួន៣រូប។
បើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ដែលទើបទទួលបានការតែងតាំងថ្មីទាំង ៣រូបនេះ រួមមាន៖
ទី១៖ លោកស្រីឧត្តមសេនីយ៍ឯក ជុំ ស៉ីណា ត្រូវបានតែងតាំងជារដ្ឋលេខាធិការ
ទី២៖ លោកឧត្តមសេនីយ៍ឯក ឌី ផេន ត្រូវបានតែងតាំងជារដ្ឋលេខាធិការ
និងទី៣៖ លោកឧត្តមសេនីយ៍ឯក យឿង សុខុន ត្រូវបានតែងតាំងជារដ្ឋលេខាធិការ៕
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖