(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលស្តីពីអនាគត នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញ៉ូវយក កាលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។

តាមរយៈសុន្ទរកថានោះ ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេសកម្ពុជា បានបង្ហាញនូវចំណុចគន្លឹះចំនួន៥ ដើម្បីជាការចូលរួមចំណែកសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ចំណុចគន្លឹះទាំង៥ ដែលត្រូវបានលើកឡើងដោយ ឧបនាយរដ្ឋមន្ដ្រី សុខ ចិន្ដាសោភា រួមមាន៖

*ទី១៖ ភាពកាន់តែផុយស្រួយនៃសន្តិភាព និងសន្តិសុខអន្តរជាតិ
*ទី២៖ តម្រូវការហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
*ទី៣៖ ដំណោះស្រាយ និងហានិភ័យនៃការរីកចម្រើននៃវិទ្យាសាស្ត្រ បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ចំពោះការអភិវឌ្ឍមនុស្សជាតិ
*ទី៤៖ សារៈសំខាន់នៃការចូលរួមរបស់យុវជននៅក្នុងការអភិវឌ្ឍ
*ទី៥៖ សារៈសំខាន់នៃការផ្លាស់ប្តូរអភិបាលកិច្ចសកលសម្រាប់សន្តិភាព ស្ថិរភាព និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕