(តាកែវ)៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី សេង មហា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ពដល់យោធិន នៃកងរាជអាវុធហត្ថដែលទើបធ្វើការជ្រើសរើសថ្មី។
ថ្លែងក្នុងពិធីនេះ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានចូលរួមអបអរសាទរដល់ប្អូនៗទាំងអស់ ដែលទើបតែត្រូវបានជ្រើសរើសចូលក្របខ័ណ្ឌ នៃកងរាជអាវុធហត្ថថ្មី។
លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានផ្តាំផ្ញើដល់យោធិន នៃកងរាជអាអាវុធហត្ថទាំងអស់ ត្រូវខិតខំរៀនសូត្រ និងបំពេញតួនាទី ភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថ ឲ្យទទួលបានជោគជ័យ៕