(ក្រចេះ)៖ ក្រឡានសហគមន៍ថ្មគ្រែ ណែមស្លឹកចេក និងក្រូចថ្លុង គឺមានភាពល្បាញល្បីមានរស់ជាតិឆ្ងាញ់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យស្គាល់ពីអត្តសញ្ញាណខេត្តក្រចេះ មិនតែប៉ុណ្ណោះក៏បានចូលរួម​លើកកម្ពស់ជីវភាព​របស់ប្រជាពលរដ្ឋនៅតាមសហគមន៍ឲ្យមានជីវភាពធូរធា សមរម្យដោយសារមុខរបរ កាផលិតក្រឡាន ណែម និងការដាំក្រូចថ្លុងនោះផងដែរ។

នៅពេលដែលភ្ញៀវទេសចរជាតិ អន្តរជាតិ បានចូលមកលេងកម្សាន្តនៅទីរួមខេត្តក្រចេះ ក្រឡេកទៅតាមទីតាំងភោជនីយដ្ឋាន សណ្ឋាគារ និងតំបន់អេកូទេសចរណ៍នីមួយៗនៅក្នុងខេត្តក្រចេះ គឺមានការដាក់តាំង​លក់ក្រឡានថ្មគ្រែ ណែមស្លឹកចេក និងក្រូចថ្លុងជាដើម ដែលក្រូចថ្លុងគឺជាភាពល្បែងល្បីរបស់សហគមន៍អេកូទេសចរណ៍កោះទ្រង់ រីឯក្រឡានថ្មគ្រែ និងណែមស្លឹកចេកគឺជាស្នាដៃប្រជាសហគមន៍ថ្មគ្រែរ។

លោក រ៉ា ណូ ប្រធានសហគមន៍ក្រឡានថ្មរគ្រែ បានឲ្យដឹងថា ការលក់ដូក្រឡានថ្មរគ្រែ នៅឆ្នាំនេះហាក់មាន ការចុះថយជាងឆ្នាំកន្លងទៅ ហើយនៅសហគមន៍មួយនេះក្រៅពីការផលិតក្រឡានគឺមានណែម ដែលមានរសជាតិឆ្ងាញ់ល្បីល្បាញផងដែរ។

លោកថា ការផលិតណែម និងក្រឡានថ្មរគ្រែនេះ គឺជាស្នាដៃផ្ទាល់របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ថ្មរគ្រែ ដែលផលិតដោយផ្ទាល់ដៃ បែបលក្ខណៈធម្មជាតិ ក្នុងនោះមាន ណែមស្លឹកចេក ណែមស្បែកជ្រូក និងប្រភេទណែមត្រី ហើយណែមគឺផលិតពីត្រីធម្មជាតិ ហើយការផលិតក្រឡាន ឬណែម នោះប្រសិនបើបងប្អូនអ្នកទទួលទានចង់បានរសជាតិប្លែក គឺអាចធ្វើការកម្មង់មុនមួយថ្ងៃ ដោយសារបងប្អូនខ្លះ​គាត់ចង់បានប្រភេទក្រឡានដែលមានសណ្ដែកច្រើនឬខ្នុច្រើននិងដូងច្រើនជាដើម។

ដោយឡែកបងប្អូនអាជីវករ ដែលជាអ្នកទទួលលក់ នៅក្នុងក្រុងក្រចេះ ក៏បានលើកឡើងដែរថា ក្រឡានថ្មរគ្រែ គឺមានប្រភេទតម្លៃផ្សេងគ្នា ក្រឡានធម្មតាមួយគីឡូតម្លៃ 7.000រៀល ក្រឡានរស់ជាតិខ្នុរ និងក្រឡានខ្ទិះដូង មួយគីឡូតម្លៃ12000 រៀល ហើយណែមស្លឹកចេកមួយចង្កោមតម្លៃ 5000រៀល រីឯក្រូចថ្លុង១ផ្លែ ចន្លោះពី ៧០០០ទៅ ១០០០០រៀល តាមរដូវកាលប្រាំងនិងវស្សា។

ការផលិតណែម និងក្រឡានថ្មគ្រែរ គឺបានរួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍មួយនេះ ឱ្យមានជីវភាពសមរម្យ ដោយនៅក្នុងមួយថ្ងៃៗពួកគាត់អាចផលិតក្រឡានជាច្រើនគីឡូ ក្នុងមួយគ្រួសារ សម្រាប់យកទៅបោះដុំនៅតាមទីផ្សារក្នុងទីរួមខេត្តក្រចេះផង និងលក់រាយនៅតាមផ្ទះរបស់ខ្លួននៅក្នុងសហគមន៍នោះផង។

ហើយអ្វីដែលលក្ខណៈពិសេសទីតាំងសហគមន៍ក្រឡានថ្មគ្រែ គឺជាផ្លូវឆ្លងកាត់ដែលភ្ញៀវទេសចរណ៍ជាតិអន្តរជាតិធ្វើដំណើរពីទីរួមខេត្តក្រចេះឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានទេសចរណ៍សត្វផ្សារ តំបន់ទេសចរណ៍​ទឹកជួរកាំពីរ ឬវត្តព្រះវិហារធំសសរ ១០០ ហើយនៅពេលដែលភ្ញៀវទេសចរណ៍ជិះឆ្លងកាត់តែងតែឃើញពួកគាត់ឈៀងចូលទិញក្រឡាន និងរបស់អាជីវករនៅក្នុងសហគមន៍ខាងលើ​សម្រាប់កាទទួលទានឬក៍ទីញផ្ញើបងប្អូន មិត្តភក្តិជាដើម៕