(កែប)៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោកវរសេនីឯក ម៉ាន់ ដាវីត មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តកែប បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺន សណ្តាប់ជួរទ័ព ដល់យោធិន នៃកងរាជអាវុធហត្ថថ្មី ដែលបានជាប់ជាស្ថាពរ។

ពិធីនេះមានការចូលរួមពីសំណាក់ លោកនាយសេនាធិការរង ប្រធានមន្ទីរទាំង៧ លោកមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុក មេបញ្ជាការ មេបញ្ជាការរង កងអន្តរាគមន៍ នាយការិយាល័យពាក់ព័ន្ធ ព្រមទាំងសិក្ខាកាមអាវុធហត្ថថ្មី ដែលជាប់ជាស្ថាពរផងដែរ។

បន្ទាប់ពីកម្មវិធីបើកវគ្គបានបញ្ចប់រួចរាល់ លោកវរសេនីឯក ម៉ាន់ ដាវីត មេបញ្ជាការរង និងជានាយសេនាធិការ បានបើកចែកឈុតខោអាវប្រតិបត្តិការជូនយោធិនទាំង២៧រូបនោះ ទុកសម្រាប់ហ្វឹកហាត់ផងដែរ៕