(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានកំណត់ក្រុមហ៊ុនមានគុណវុឌ្ឍិ នាំចូលសាច់បង្កកចំនួន២០បន្ថែមទៀត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង។ នេះបើតាមសេចក្ដីជូនដំណឹង របស់ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា «ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងការនាំចូលមុខទំនិញសាច់បង្កក រាជរដ្ឋាភិបាល បានកំណត់ក្រុមហ៊ុនមានគុណវុឌ្ឍិ នាំចូលសាច់បង្កកចំនួន២០បន្ថែមទៀត ដែលគិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ចំនួនក្រុមហ៊ុនមានគុណវុឌ្ឍិសរុបកើនឡើងដល់៤០ក្រុមហ៊ុន ដូចចែងក្នុងតារាង»៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុង៖