(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តរៀបចំប្លង់គោលសម្រាប់ ២៩ ឃុំ សង្កាត់ ដោយឆ្លើយតបទៅនឹងគោលនយោបាយក្រសួងក្នុងការរៀបចំប្លង់គោលទូទាំងប្រទេសកម្ពុជា។
សូមគូសបញ្ជាក់ថា ការរៀបចំប្លង់គោលសម្រាប់ ២៩ ឃុំសង្កាត់ នៃខេត្តទាំង១០ នាពេលនេះរួមមាន៖
*ទី១. ខេត្តកណ្ដាលរួមមាន៖ ស្រុកកណ្ដាលស្ទឹង (ឃុំបារគូ និងឃុំព្រះពុទ្ធ) ស្រុកកៀនស្វាយ (ឃុំគគីរ) ស្រុកមុខកំពូល (ឃុំរការកោងទី១) ស្រុកអង្គស្នួល (ឃុំបែកចាន) និងស្រុកពញាឮ (ឃុំវិហារលួង)
*ទី២. ខេត្តតាកែវរួមមាន៖ ស្រុកគិរីវង់ (ឃុំព្រះបាទជាន់ជុំ) និងស្រុកអង្គរបូរី (ឃុំអង្គរបូរី)
*ទី៣. ខេត្តសៀមរាបរួមមាន៖ ស្រុកអង្គរធំ (ឃុំពាក់ស្នែង) ស្រុករុនតាឯកតេជោសែន (ឃុំរុនតាឯក) ស្រុកជីក្រែង (ឃុំកំពង់ក្ដី) និងស្រុកក្រឡាញ់ (ឃុំកំពង់ថ្កូវ)
*ទី៤. ខេត្តព្រះសីហនុរួមាន៖ ក្រុងព្រះសីហនុ (សង្កាត់៣ និងសង្កាត់៤) និងស្រុកស្ទឹងហាវ (ឃុំអូរត្រេះ)
*ទី៥. ខេត្តកំពង់ធំរួមមាន៖ ស្រុកស្ទោង (ឃុំកំពង់ចិនត្បូង)
*ទី៦. ខេត្តកែបរួមមាន៖ ស្រុកដំណាក់ចង្អើរ (ឃុំពងទឹក និងឃុំអង្កោល)
*ទី៧. ខេត្តបន្ទាយមានជ័យរួមមាន៖ ស្រុកព្រះនេត្រព្រះ (ឃុំព្រះនេត្រព្រះ)
*ទី៨. ខេត្តពោធិ៍សាត់រួមមាន៖ ស្រុកវាលវែង (ឃុំប្រម៉ោយ ឃុំអូរសោម និងឃុំថ្មដា)
*ទី៩. ខេត្តកំពតរួមមាន៖ ស្រុកឈូក (ឃុំឈូក ឃុំល្បើក និងឃុំបឹងនិមល) និងស្រុកកំពង់ត្រាច (ឃុំកំពង់ត្រាចខាងលិច និងឃុំកំពង់ត្រាចខាងកើត)
*និងទី១០. ខេត្តកំពង់ចាមរួមមាន៖ ស្រុកកោះសូទិន (ឃុំពាមប្រធ្នោះ) និងស្រុកស្រីសន្ធរ (ឃុំព្រែកពោធិ៍)។
គួរបញ្ជាក់ដែរថា ពិធីបើកវគ្គបំពាក់បំប៉នស្តីពី ការអនុវត្តការងារកសាងផែនការប្រើប្រាស់ដីឃុំ សង្កាត់ ទីប្រជុំជនក្រុង ស្រុក នាទីស្តីការក្រសួង៕