(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានសេចក្តីប្រកាសព័ត៌មាន បង្ហាញលម្អិតពីលទ្ធផលឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពីអនាគត នៅទីក្រុងញូវយ៉ក។

សូមជម្រាបថា ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីអនាគត ក្រោមប្រធានបទ «ដំណោះស្រាយពហុភាគី សម្រាប់ថ្ងៃស្អែកកាន់តែប្រសើរ» នៅថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប.) នៅទីក្រុងញូវយ៉ក។ កិច្ចប្រជុំកំពូលនេះ ដឹកនាំដោយលោក Philemon Yang ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៩ ហើយលោក António Guterres អគ្គលេខាធិការអ.ស.ប. ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងជាន់ខ្ពស់នៃប្រទេសចំនួន ១៨៧ បានចូលរួមថ្លែងការណ៍នៅក្នុងកិច្ចប្រជុំកំពូលនេះ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន៖