(ភ្នំពេញ)​៖ កញ្ញា កន្និដ្ឋា ម្ចាស់ផេក The Kanitha Show នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញវីដេអូសូមទោស សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះកំហុសរបស់ខ្លួន ដែលបានរិះគន់ជុំវិញព្រឹត្តិការណ៍ Gumball 3000 កាលពីពេលថ្មីៗនេះ។

កញ្ញា​ កន្និដ្ឋា បានសូមការអធ្យាស្រ័យពី សម្តេចទាំងពីរ ដ្បិតកញ្ញាបានដឹងពីកំហុសរបស់ខ្លួនហើយ។ ជាមួយគ្នានេះ កញ្ញា បានបញ្ជាក់ថា ហ្វេកប៊ុកផេកដែលមានឈ្មោះថា The Kanitha Show ពុំមាននរណាបានលួចទៅប្រើប្រាស់នោះទេ គឺកញ្ញាផ្ទាល់ជាអ្នកចូលទៅលុបវីដេអូ​ និងខ្លឹមសារផ្សេងៗដែលរិះគន់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ Gumball 3000 ដោយខ្លួនឯង៕