(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដោយមានសម្របសម្រួលពីលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បញ្ជាឲ្យលោក ម៉ៅ បូណែត អភិបាលរងខណ្ឌចំការមន ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់មួយកន្លែងនៅ ចំណុចតូបលេខ១២ ផ្សារកាប់គោ ផ្លូវលេខ៩ ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
សមត្ថកិច្ចបានបញ្ជាក់ថា ជាលទ្ធផលឃាត់ខ្លួនស្ត្រី៣នាក់ ឈ្មោះ នង ធារី អាយុ៥៥ឆ្នាំ (ម្ចាស់ទីតាំង), ឈ្មោះ នៅ ស្រីទង អាយុ៣២ឆ្នាំ (បុគ្គលិក) និងឈ្មោះ សុខ នី អាយុ៤៥ឆ្នាំ។ ក្នុងនោះ ដកហូតសម្ភារៈ ម៉ាស៊ីនគិតលេខ១គ្រឿង, ម៉ាស៊ីនព្រីនកន្ទុយឆ្នោត១គ្រឿង, ទូរស័ព្ទចំនួន៣គ្រឿង និងក្រដាសភស្តុតាងមួយចំនួនធំ។
ក្រោយចប់ប្រតិបត្តិការ គណបញ្ជាការឯកភាពខណ្ឌចំការមន បានប្រគល់មនុស្ស និងសម្ភារៈ ជូនអធិការនគរបាលខណ្ឌចំការមនដេីម្បីបន្តនីតិវិធី៕