(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១២ករណី ឃាត់ខ្លួនជនសង្ស័យ២១នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៨ករណី ឃាត់ខ្លួន១៣នាក់
* ⁠ករណីជួញដូរ២ករណី ឃាត់៥នាក់
* ⁠ករណីបេីកបរក្រោមឥទ្ធិពល១ករណី ឃាត់១នាក់
* ⁠ករណីប្រេីប្រាស់១ករណី ឃាត់២នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៧៨២៩ករណី ឃាត់ខ្លួន១៩៥១៩នាក់ (ស្រី១៥១៥នាក់)៕