(ក្រចេះ)៖ ស្ថានភាពទឹកជំនន់ទន្លេមេគង្គភូមិសាស្ត្រខេត្តក្រចេះនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានស្រកបន្ថែមទៀតដោយមានកម្ពស់ ២១,២១ម៉ែត្រ បានស្រកចុះកម្ពស់ ០,៣២ម៉ែត្រធៀបនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានកម្ពស់ ២១,៥៣ម៉ែត្រ។
ទោះជាទឹកជំនន់បានស្រកបន្តិចមែនលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅតែអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ និងបណ្តាខេត្តផ្សេងទៀតដែលនៅជាប់ដងទន្លេមេគង្គសូមបន្តយកចិត្តទុកដាក់ខ្ពស់និងប្រុងប្រយ័ត្នជានិច្ច៕