(ញូវយ៉ក)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Nick Lagunowich ប្រធានក្ដាប់រួមសកលទទួលបន្ទុកផ្នែកទីផ្សារកំពុងអភិវឌ្ឍន៍ នៃក្រុមហ៊ុន Pfizer នៃសហរដ្ឋអាម៉េរិក។
តាមរយៈជំនួបកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើសុំឱ្យក្រុមហ៊ុន Pfizer បន្តកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អជាមួយស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ពិសេសជាមួយក្រសួងសុខាភិបាល ព្រមទាំងពិនិត្យលទ្ធភាពស្វែងរកឱកាសវិនិយោគនៅកម្ពុជា រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើនសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា៕