(បន្ទាយមានជ័យ)៖ នៅថ្ងៃព្រហស្បតិ៍-សុក្រ ទី២៦-២៧ ខែកញ្ញា ឆ្នាំ២០២៤ ឧបាសក អន ប៊ុន ឧបាសិកា ឆៀង គឹមលៀង លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកស្រី ព្រមទាំងអ្នកមានគុណ និងលោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ និងលោកស្រី ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្ត អញ្ជើញកាន់វេនបិណ្ឌទី១០ នៅវត្តកុឌ្ឌបព្វតា (វត្តភ្នំជញ្ជាំង) ស្ថិតនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ព្រមទាំងបាននាំយកទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅទីអារាមខាងលើផងដែរ។

នាឱកាសដ៏ប្រពៃថ្លៃថ្លានោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ក៏បានថ្វាយធូប ទៀន ចំពោះព្រះសម្មាសម្ពុទ្ធ និងបានស្តាប់ព្រះសង្ឃ នមស្សការព្រះរតនៈត្រ័យ សមាទានសីលចម្រើនព្រះបរិត្ត និងសម្តែងព្រះធមទេសនាពាក់ព័ន្ធបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌព្រមទាំងបានប្រគេនយាគូ រាប់បាត្រ វេរភត្តាហារ ឆ្លង ជាកិច្ចបញ្ចប់បុណ្យកាន់វេនបិណ្ឌទី១០ ឆ្លងចូលវេនទី១១។

សូមបញ្ជាក់ថា ក្នុងឱកាសកាន់វេនបិណ្ឌទី១០នេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក៏បាននាំយកទេយ្យទានប្រគេនជូនព្រះសង្ឃរួមមាន៖ អង្ករ០ ការ៉ុង ស្មើនឹង១៥០ គីឡូក្រាម, ត្រីខ ០១កេសធំ, មី ០១ កេសធំ, ទឹកសុទ្ធ ២០យួរ និងបច្ច័យចំនួន៣៥លានរៀល សម្រាប់ចូលរួមកសាងក្នុងទីវត្តអារាមផងដែ៕