(កណ្ដាល)៖ លោក អ៊ូ ឈាង ប្រធានក្រុមប្រឹក្សាស្រុក លោកឡូវ សុខសាន អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ រួមជាមួយឧត្ដមភរិយា ព្រមទាំងមាតាបង្កើត និងមាតាក្មេក នាយក នាយករងរដ្ឋបាលស្រុក ថ្នាក់ដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលស្រុកកៀនស្វាយ មេបញ្ជាការកងកម្លាំងទាំងបី អាជ្ញធរភូមិ ឃុំ និងពុទ្ធបរិស័ទ នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌទី៩ នៅវត្តជ័យឧត្ដម ស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

លោក អ៊ូ ឈាង ប្រធានក្រុមប្រឹក្សាស្រុក និង ឡូវ សុខសាន អភិបាលស្រុក ក៍បានចូលរួមបច្ច័យកសាងអគារសិក្សាសាលាបឋមសិក្សាជ័យឧត្តមម្នាក់៥ពាន់ដុល្លា និងបានចូលរួមបច្ច័យ២លានរៀលសម្រាប់វត្តផងដែរ។

បុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៍ធំមួយ នៅក្នុងចំណោមពិធីបុណ្យដទៃទៀត ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីឧទ្ទិសដល់ដួងវិញ្ញាណខន្ធ បុព្វការីជន មានមាតាបិតា ញាត្តិការ៧សន្តាន ដែលធ្វើមរណៈកាល ទៅកាន់បរលោក សូមវិញ្ញាណក្ខន្ធ អស់លោកទាំងនោះយោលយោគទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយងាកបែរក្រោយឱ្យពរឱ្យជ័យដល់កូនចៅឱ្យទទួលបានសេចក្តីសុខសប្បាយ គ្រប់ប្រការរកស៊ីមានបាន ត្រជាក់ត្រជុំ ថ្កុំថ្កើនតរៀងទៅ៕