(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានពន្យល់អំពីមូលហេតុ ដែលនាំឱ្យសិស្សប្រឡងបាក់ឌុប ច្រើសរើសថ្នាក់វិទ្យាសាស្ត្រតិចជាង ថ្នាក់វិទ្យាសាស្ត្រសង្គម នាពេលបច្ចុប្បន្ននេះ។
នាពេលបច្ចុប្បន្ន សិស្សប្រឡបបាក់ឌុបបានជ្រើសរើសថ្នាក់វិទ្យាសាស្ត្រ ប្រមាណ៣០% ចំណែកឯថ្នាក់វិទ្យាសាស្ត្រសង្គម មានរហូតដល់ ៧០% ខណៈដែលកន្លងទៅ នៅពេលមុនកំណែទម្រង់ គឺថ្នាក់វិទ្យាសាស្ត្រមានប្រមាណ៧០% ឯវិទ្យាសាស្ត្រសង្គម មានប្រមាណជា៣០% ប៉ុណ្ណោះ។
ការពន្យល់របស់ លោកឧបនាយករដ្ឋមន្រ្តី បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង០៨ តុលា ២០២៤» នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤៕
ខាងក្រោមនេះជាការលើកឡើងទាំងស្រុងរបស់ រដ្ឋមន្រ្តីក្រសួងអប់រំ៖