(ភ្នំពេញ)៖ បងបង្កើតរបស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប គឺលោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានទទួលមរណភាពនាវេលាម៉ោង២៖៤០នាទី រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ៤៩ឆ្នាំ ដោយរោគាពាធ។

ពិធីបុណ្យសពធ្វើនៅគេហដ្ឋានរបស់គ្រួសារនៃសព ស្ថិតនៅវត្តស្លែង ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ៕