(ភ្នំពេញ)៖ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះប្រធានប៉ុស្ដិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រ សីហមុនី នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានយាងទទួលរថយន្តសង្រោះ១គ្រឿង ដែលជាជំនួយរបស់លោក យឹម លាង អគ្គស្នងការរងនគបាលជាតិ តាមរយៈលោក ចេង ហុង ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គអគ្គស្នងការងនគបាលជាតិ។
តាងនាមព្រះប្រធានប៉ុស្ដិ៍សុខភាព សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី សូមថ្លែងអំណរអរគុណលោក យឹម លាង ដែលបានថ្វាយរថយន្តសង្គ្រោះនេះ សម្រាប់ប្រើប្រាស់ទូទៅដល់សាមណនិស្សិត-និស្សិត នៃពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជា និងព្រះសង្ឃ ប្រជាពលរដ្ឋទូទៅដោយព្យាបាលមិនគិតថ្លៃ។
សម្ដេចព្រះមហាសង្ឃរាជមានបន្ទូលបន្តថា ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រសីហមុនី ទទួលបានការប្រោសប្រទានព្រះរាជនាមដ៏ថ្លៃថ្លាបំផុតពីព្រះករុណា ព្រះមហាក្សត្ស នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមព្រះរាជកិច្ច ដឹកនាំស្ថាបនិកដោយផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាព ដោយទឹកព្រះទ័យមេត្តា សតិបញ្ញា និងគុណធម៌ដ៏ថ្លៃថ្លាជាទីបំផុត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយផែនការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បេសកកម្មដ៏ស្វាហាប់ ក្នុងការលើកកម្ពស់វិស័យអប់រំ និងសុខភាពសាធារណៈ ដើម្បីលើកតម្កើងនូវឧត្តមភាពជាតិ សាសនា ព្រះមហាក្សត្រ ក្នុងម្លប់តេជោសន្តិភាព វឌ្ឍនភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕