(ភ្នំពេញ)៖ សាលាឧទ្ធរណ៍ភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីសាលដីកាសម្រេចលើបណ្ដឹងឧទ្ធរណ៍ចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ លើជនជាតិចិនចំនួន៥នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យរួចខ្លូន។

អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ភ្នំពេញ បានបើកកិច្ចពិភាក្សា ដេញដោលលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧៥៣ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ដែលមានជនជាប់ចោទជាជនជាតិចិន ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឱ្យរួចខ្លួនពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។

សូមអានខ្លឹមសារលម្អិតរបស់សេចក្តីប្រកាសព័ត៌មានសាលាឧទ្ធរណ៍ខាងក្រោម៖