(កំពង់ឆ្នាំង)៖ នៅវេលាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក គង់ មុនី មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងអាកាស តំណាងនាយឧត្តមសេនីយ៍បណ្ឌិត សឹង សំណាង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងអាកាស លោកឧត្តមសេនីយ៍ឯក ឈួន ថាវរិន្ទ មេបញ្ជាការរងកងទ័ពជើងអាកាស និងលោកស្រី រួមជាមួយនាយទាហានជាច្រើនរូប និងក្រុមគ្រួសារ បានអញ្ជើញកាន់បិណ្ឌទី១២ នៅវត្តវាលុកថុល្លារាម ហៅវត្តទួលខ្សាច់ ស្ថិតក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
លោកឧត្តមសេនីយ៍ឯក បានថ្លែងអំណរគុណលោក លោកស្រី ជានាយទាហានគ្រប់លំដាប់ថ្នាក់ និងក្រុមគ្រួសារនៅកងទ័ពជើងអាកាស ដែលបានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តវាលុកថុល្លារាមនេះ ព្រមទាំងគណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដែលបានខិតខំប្រឹងប្រែងលះបង់ធនធានផ្ទាល់ខ្លួនចូលរួមក្នុងវេណកាន់បិណ្ឌទី១២ ដើម្បីប្រគេនដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ និងដើម្បីកសាងសមិទ្ធផលក្នុងវត្តជាប្រយោជន៍ ទ្រទ្រង់ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ សម្រាប់កូនចៅជំនាន់ក្រោយៗទៀតគោរពប្រណិបត្តិតាម។
លោកបន្តថា ការចូលរួមថ្ងៃនេះបង្ហាញអំពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដែលបានប្រគេនជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យ ក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញាណក្ខន្ឌ បុព្វការីជនមាន ជីដូន ជីតា ញាត្តិការទាំងប្រាំពីរសន្តាន និង សមាជិក សមាជិការបក្ស យុទ្ធជន ពលី ដើម្បីរំដោះជាតិមាតុភូមិ ដែលបានចែកឋានទៅកាន់លោកខាង
មុខសូមបានសោយសុខក្នុងឋានសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ នឹងសូមឧទ្ទិសកុសលផលបុណ្យ ដែលកើតមកពីបុណ្យកាន់បិណ្ឌទី១២នេះ សូមឲ្យទទួលបានកុសលផលបុណ្យស្មើៗគ្នា ។
លោកឧត្តមសេនីយ៍ឯក គង់ មុនី និងនាយទាហានបាននាំយកទេយ្យទាន, ទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដែលបានពីការចូលរួមដ៏សទ្ធាជ្រះថ្លា របស់អស់លោក លោកស្រី ជានាយ
ទាហាន និងសប្បុរសជន ដើម្បីវេរប្រគេនព្រះសង្ឃ និងតាជី យាយជី ដើម្បីទុកសំរាប់ប្រើប្រាស់ ទៅតាមតម្រូវការរបស់វត្តផងដែរ៕