(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលការពារព្រំដែនគោក ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានធ្វើការបំភ្លឺជូនសាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់មេត្តាជ្រាបថា ទាក់ទងទៅនឹងការបង្ហោះតាមបណ្តាញសង្គម កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ដែលបានចោទប្រកាន់លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ខុសពីការពិត ពាក់ព័ន្ធនឹងទីតាំងសណ្ឋគារមួយកន្លែងនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលបង្កប់អនឡាន ហើយគ្មានសមត្ថកិច្ចណាបង្ក្រាប។

នាយកដ្ឋាននគរបាលការពារព្រំដែនគោក បានបញ្ជាក់ថា ទីតាំងនេះមិនជាប់ពាក់ព័ន្ធនឹងលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាននោះឡើយ។

ខាងក្រោមនេះជាសេចក្តីបំភ្លឺរបស់នាយកដ្ឋាននគរបាលការពារព្រំដែនគោក៖