(កណ្ដាល)៖ លោក លន់ លន និងស្រី ព្រមទាំងបុត្រ ឧកញ៉ា លន់ ពៅ និងលោកស្រី ឧកញ៉ា លឹម សុវណ្ណ និងលោកស្រី ព្រមទាំងឧកញ៉ាបណ្ឌិត លី រិទ្ធី និងលោកស្រី បានរួមគ្នាមកធ្វើបុណ្យដាក់បិណ្ឌវេណទី១១ នៅវត្តជ័យឧត្តមកាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយប្រគេនទេយ្យទានមួយចំនួន ប្រគេនថវិការ៥លានរៀលសម្រាប់ជួយកសាងអគារសិក្សាសាលាបឋមសិសាជ័យឧត្តម និងអំណោយដល់ប្រជាពលរដ្ធចំនួន៤៥០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀលនិងសារ៉ុងមួយ អាវមួយផងដែរ។
គួររំលឹកថា ពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំប្រចាំឆ្នាំ មានតាំងពីបុរាណកាលមក។ ពិធីបុណ្យភ្ជុំបិណ្ឌជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមក្នុងរយៈពេល១៥ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ធ ហើយបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕