(ភ្នំពេញ)៖ ឯកឧត្តម តាន់ សុគុន ប្រធានមន្ទីរពេទ្យ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ
បានផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពីធីបុណ្យភ្ជុំបិណ្ឌ។
យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត និងការគោរពកោតសរសើរ ចំពោះគំរូវីរភាពដ៏ឆ្នើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ដែលបានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ ដើម្បីបម្រើផលប្រយោជន៍ជាតិមាតុភូមិ ក្នុងបុព្វហេតុការពារខឿន ឯករាជ្យជាតិឱ្យរឹងមាំ ការបង្រួបបង្រួមជាតិ បូរណភាពទឹកដី រក្សាបាននូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តេជៈបារមី ព្រះឥន្រ្ទ ព្រះព្រហ្ម សូមតាមជួយថែរក្សា និងអភិបាលប្រោះព្រំ សព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕