(សៀមរាប)៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងភរិយា រួមជាមួយថ្នាក់ដឹកនាំនិងសហការី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តប្រាសាទរាជាធិបតី «ហៅវត្តព្រិន្ទ» ដើម្បីឧទ្ទិកុសលជូនដល់វិញ្ញាណក្ខន្ធ័បុព្វការីជនទាំងឡាយតាមព្រះពុទ្ធសាសនា ។
នៅក្នុងឱកាសចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៣នេះ លោកស្នងការខេត្ត និងភរិយា រួមជាមួយថ្នាក់ដឹកនាំនិងសហការី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បាននាំយកនូវទេយ្យទានទៅប្រគេនព្រះសង្ឃ រៀបចំថ្វាយផ្កាភ្ញីចំពោះព្រះរតនត្រ័យ និងនមស្សការ សមាទានសីល រាប់បាត្រ ប្រគេនបច្ច័យព្រះសង្ឃ ឧទ្ទិសកុសល ជូនដល់បុព្វការីជន ញាតិកាទាំង៧សណ្តាន និងនាយ នាយរង ពលនគរបាល ដែលបានពលី ជាកិច្ចបង្ហើយពិធីបុណ្យកាន់បិណ្ឌវេនទី១៣នេះផងដែរ ៕