(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បានចែកអំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងជាមន្ត្រីនគរបាលចំនួន៦នាក់ ភ្នាក់ងារសន្តិសុខនិងជាងចំនួន១១នាក់ ភ្នាក់ងារសម្អាតអនាម័យចំនួន៩នាក់ សរុបចំនួន២៦នាក់ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។
អំណោយទាំងនោះ រួមមាន៖ ទឹកក្រូច មីជាតិ ទឹកស៊ីអ៉ីវ ទឹកត្រី ត្រីខកំប៉ុង និងថវិកាម្នាក់ៗ១០ម៉ឺនរៀល។
លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងលើកទឹកចិត្ដដល់កងកម្លាំងជាមន្ត្រីនគរបាល ភ្នាក់ងារសន្តិសុខនិងជាង ភ្នាក់ងារសម្អាតអនាម័យ ដែលបានខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំប្រកបដោយស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ក្នុងរយៈពេលកន្លងមក។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងរក្សានូវសាមគ្គីភាពបន្ត រួមគ្នាជួយអភិវឌ្ឍក្រសួងទេសចរណ៍ទាំងអស់គ្នា៕